Wednesday, March 21, 2018

ល្បងប្រាជ្ញា-ចែកលុយគ្នាអ៊ីចឹង តើយុត្តិធម៌ដែររឺទេ?


លោកតា​ម្នាក់​បាន​អោយ​លុយ​ ១៥០០រៀល​ ទៅ​បងប្អូន​ប្រុស​​ស្រី​ពីរនាក់​ ហើយឱ្យធ្វើយ៉ាងណា​ចែក​គ្នា​ឱ្យ​ស្មើ។

លុយ​នោះ​សុទ្ធ​តែក្រដាស ​៥០០​រៀល​​ទាំង​បី​សន្លឹក។


ដំបូង​ក្មេងដែលជាបងប្រុស​យក​ ១០០០​រៀល​ បន្ទាប់​មក​ប្អូនស្រី​​យក ​៥០០​រៀល។

ដូច្នេះក្មេងដែលជា​​ប្អូនស្រីគេ​បាន​លុយ​ ៥០០​រៀល​តិចជាង​បងប្រុស។

ដើម្បី​អោយយុត្តិធម៌ ក្មេងដែលជា​ប្អូនស្រីបាន​ទារយកឃ្លីរបស់​បង​ប្រុសវា ដែល​មាន​​តំលៃ​ ៥០០​រៀល​​ដែរ ហើយ​បងប្រុស​ក៏ព្រមឱ្យឃ្លីនោះទៅប្អូនស្រី។

តើ​ការធ្វើ​បែប​នេះ​យុត្តិធម៌​ដែរ​រឺ​ទេ? ចូរពន្យល់។