![]() |
រូបតំណាង |
*ចំណាយពេល ៥នាទី
អានអត្ថបទនេះ នោះអ្នកនឹងទទួលបានបទពិសោធន៍ដ៏ល្អៗសម្រាប់ជីវិតសិក្សារបស់អ្នក
កាលខ្ញុំថ្នាក់ទី៩
របៀបរៀនរបស់ខ្ញុំគឺមានគម្រោងច្បាស់លាស់ណាស់ ចំពោះមេរៀន ដូចជា សីលធម៌-ពលរដ្ឋ
ប្រវត្តិ ភូមិ ផែនដី...ខ្ញុំបានចំណាយពេលទន្ទេញមេរៀនទាំងនោះដោយដំបូងគឺត្រូវទន្ទេញសំនួរ-ចម្លើយក្នុងសៀវភៅពុម្ពជារៀងរាល់ថ្ងៃ
គឺចាប់ផ្តើមតាំងពីចូលថ្នាក់ទី៩ នៅថ្ងៃដំបូងម្ល៉េះ។
មិនថាពេលទំនេរណាឡើយ
កូនសៀវភៅកំនែគឺនៅក្នុងហោប៉ៅខ្ញុំជានិច្ច សូម្បីដាំបាយ
ក៏ខ្ញុំអង្គុយមុខចង្រ្កានហើយទន្ទេញមេរៀនដែរ។
ខ្ញុំបាន #ចែកកាលវិភាគច្បាស់លាស់
ដោយពេលយប់ត្រូវធ្វើលំហាត់ គណិត រូប គីមី (ក្រោយបាយហើយ ម៉ោង៧កន្លះ ទៅរហូតដល់ម៉ោង
១០កន្លះយប់) ហើយពេលថ្ងៃទំនេរពីម៉ោងរៀន ឬថ្ងៃសម្រាកគឺទន្ទេញមេរៀនឬធ្វើលំហាត់។
ពេលនោះ (ឆ្នាំ២០០២) មុខវិជ្ជាដែលខ្ញុំចូលចិត្តជាងគេគឺគណិតវិទ្យា
ខ្ញុំបានស្រាវជ្រាវ ក៏ដូចជារកទិញសៀវភៅផ្សេងៗដែលទាក់ទង ពិសេសសៀវភៅកម្មវិធីចាស់ ដែលមានលំហាត់ខ្លាំងៗ
មករៀនធ្វើដោយខ្លួនឯង ហើយចំពោះលំហាត់ដែលមិនយល់ខ្ញុំយកទៅសួរគ្រូបន្ថែម។
ខ្ញុំបានចូលប្រលងសិស្សពូកែគណិតវិទ្យាប្រចាំស្រុក
ខ្ញុំជាប់លេខ៣ ហើយក៏បន្តទៅប្រលងសិស្សពូកែថ្នាក់ខេត្ត(កំពត)ទៀត។
ជាលទ្ធផលខ្ញុំជាសិស្សតែម្នាក់គត់មកពីស្រុករបស់ខ្ញុំដែលជាប់ថ្នាក់ខេត្ត គណិតវិទ្យាទី៩ លេខ៣។
ជាលទ្ធផលខ្ញុំជាសិស្សតែម្នាក់គត់មកពីស្រុករបស់ខ្ញុំដែលជាប់ថ្នាក់ខេត្ត គណិតវិទ្យាទី៩ លេខ៣។
ខ្ញុំក៏បានចូលរួមប្រលងសិស្សពូកែថ្នាក់ជាតិ(ទូទាំងប្រទេស)
ដែលកាលនោះ(២០០២) ធ្វើឡើងនៅខេត្តសៀមរាប។ ខ្ញុំពុំជាប់ទេ ពេលនោះ ព្រោះគេយកត្រឹមលេខ១០
តែខ្ញុំជាប់លេខ១១។
ខ្ញុំរក្សាធ្វើទំលាប់នេះរហូតដល់ពេលប្រលងឌីប្លូម គឺលទ្ធផលចុងក្រោយ
ខ្ញុំប្រលងបាននិទ្ទេស ល្អ។
![]() |
រូបតំណាង |
ក្រោយពីបញ្ចប់ថ្នាក់អនុវិទ្យាល័យ
ជីវិតវិទ្យាល័យក៏មកដល់ ខ្ញុំនៅរក្សាទំលាប់រៀនរបស់ខ្ញុំនៅដដែល ដោយធ្វើការកែប្រែខ្លះៗទៅតាមស្ថានភាពរៀនពេលនោះ។
ចូលថ្នាក់ទី១០ ខ្ញុំបានប្រឹងប្រែងច្រើនលើមុខវិជ្ជាគណិតវិទ្យា(គោលដៅប្រលងសិស្សពូកែថ្នាក់ទី១២)
ដោយស្រាវជ្រាវរកឯកសាចាស់ៗ វិញ្ញាសាចាស់ៗ មករៀនធ្វើ។ ហើយចំពោះមេរៀនផ្សេងៗដូចជា
ភាសាខ្មែរ ជាដើម ខ្ញុំមិនបោះបង់ចោលឡើយ គឺខ្ញុំប្រឹងអាន ទន្ទេញចំណុចសំខាន់ៗ
ក៏ដូចជាស្រាវជ្រាវបន្ថែម ពិសេសលើមុខវិជ្ជាចំណេះដឹងទូទៅ(ប្រលងសិស្សពូកែទាមទារ ចេះចំណេះដឹងទូទៅខ្លាំង)។
ខ្ញុំក៏ជាសិស្សពូកែខាង ភាសាខ្មែរ ម្នាក់ដែរ។
ចូលដល់ថ្នាក់ទី១១
ខ្ញុំក៏មិនផ្លាស់ប្តូរទម្លាប់រៀនរបស់ខ្ញុំដែរ គឺនៅបន្តទំលាប់នេះរហូត
បើទោះជាមិនមែនឆ្នាំប្រលងថ្នាក់ជាតិក៏ដោយ។ ដើម្បីដុះខាត់ចំណេះដឹងគណិតវិទ្យាបន្ថែម ខ្ញុំរៀនធ្វើលំហាត់គណិតពីសៀវភៅវៀតណាម
និងសៀវភៅជាច្រើនទៀតដែលបោះពុម្ពលក់នៅទីផ្សារ ហើយខ្ញុំក៏បានចូលរៀនគួរជាមួយសិស្សថ្នាក់ទី១២បន្ថែម
ព្រោះលំហាត់ថ្នាក់ទី១១ ក្នុងសៀវភៅពុម្ព ខ្ញុំធ្វើអស់មុនគ្រូបង្រៀនទៅទៀត។
នរណាៗក៏មើលមុខខ្ញុំដែរ ថ្នាក់ទី១១សោះ តែមករៀនជាមួយសិស្សថ្នាក់ទី១២ ។
ឆ្នំានោះដែរ ថ្នាក់ទី១២
បានរៀបចំប្រលងសិស្សពូកែថ្នាក់ស្រុក ខ្ញុំក៏សុំគ្រូចូលប្រលងលេងជាមួយបងៗថ្នាក់ទី១២ដែរ
លទ្ធផលមិនគួរឲ្យជឿ គឺពិន្ទុខ្ញុំធ្វើបានច្រើនជាងគេ(លេខ១)។
នេះជាដើមទុនមួយដ៏ល្អរបស់ខ្ញុំ ដើម្បីឈោងចាប់យកគោលដៅរបស់ខ្ញុំនៅថ្នាក់ទី១២ដែលនឹងមកដល់ក្នុងពេលឆាប់់ៗខាងមុខ។
ចូលឆ្នាំថ្មី(២០០៥) ថ្នាក់ទី១២
របស់ខ្ញុំក៏បានចាប់ផ្តើម។ ឆ្នាំនេះជាឆ្នំាប្រលង ដូចនេះខ្ញុំបានរៀបយុទ្ធសាស្រ្តបន្ថែមចំពោះពេលវេលារៀនរបស់ខ្ញុំ។
ពេលថ្ងៃខ្ញុំត្រូវទន្ទេញមេរៀន លើមុខវិជ្ជាអក្សរ ដូចជា សីលធម៌-ពលរដ្ឋ ប្រវត្តិ ភូមិ
ផែនដី ... ដោយក្នុងខ្លួនត្រូវមានកូនសៀវភៅកំណែជាប់ខ្លួនជានិច្ចដើម្បីឆ្លៀតមើល។
ឯមុខវិជ្ជាវិទ្យាសាស្ត្រដូចជា គណិត រូប គីមី គឺខ្ញុំរក្សាកាលវិភាគធ្វើនៅពេលយប់ដដែល តែខ្ញុំផ្តោតលើគណិតវិទ្យាច្រើនជាងគេ។ នៅពេលដែលយើងធ្វើលំហាត់បានច្រើន ពិសេសលំហាត់ដែលដកស្រង់ពីការប្រលងឆ្នាំមុនៗ នោះយើងនឹងសង្កេតឃើញថា លំហាត់មិនពិបាកដូចអ្វីដែលយើងគិតឡើយ គ្រាន់តែមើលប្រធាន យើងនឹងដឹងថាធ្វើយ៉ាងម៉េចរួចទៅហើយ។

ឆ្នាំនេះខ្ញុំត្រូវឆ្លងកាត់ការប្រលងជាច្រើន
លើសសិស្សដទៃៗទៀត ព្រោះខ្ញុំត្រូវត្រៀមថ្នាក់ប្រលងសិស្សពូកែ។ ចូលដល់ដើមខែមេសា ជារដូវប្រលងសិស្សពូកែ
ខ្ញុំក៏ត្រៀមខ្លួនជាស្រេចដើម្បីប្រយុទ្ធលើសមរភូមិសិក្សានេះ។ ខ្ញុំក៏ប្រលងជាប់ជាបន្តបន្ទាប់
គឺថ្នាក់ស្រុកលេខ១ ហើយចូលដល់ថ្នាក់ខេត្តជាប់លេខ៤ (កាលនោះលេខ ១ និងលេខ ២ គេឲ្យជាប់អូតូម៉ាតិច(Automatically)
ព្រោះពួកគេធ្លាប់ជាប់ថ្នាក់ទី៩ ) ដែលអ្នកជាប់លេខ បីខេត្តខាងគណិតវិទ្យានោះគឺជាមិត្តជិតស្និទ្ធខ្ញុំដែរ
យើងរៀនជាមួយគ្នា។
ក្រោយពីជាប់ថ្នាក់ខេត្តហើយយើងក៏ទៅចូលរួមប្រលងថ្នាក់ជាតិបន្តនៅខេត្តសៀមរាបដដែល (ពេលនោះសាលាខ្ញុំជាប់៤នាក់
ថ្នាក់ទី៩ ពីរនាក់ និងទី១២ ពីរនាក់)។
ខែ ឧសាភា ២០០៥, លទ្ធផលនៃការខំប្រឹងប្រែងរបស់ខ្ញុំក៏បានសម្រេច ខ្ញុំទទួលបានជ័យលាភីសិស្សពូកែគណិតវិទ្យា មេដាយសំរឹទ្ធ(លេខ៣) ឯមិត្តភក្តិដែលទៅជាមួយខ្ញុំគាត់ជាប់លេខ ៤ ឯប្អូនម្នាក់ថ្នាក់ទី៩ ខាងរូបវិទ្យា គាត់ជាប់លេខ៧ (ជាប់៣នាក់ក្នុងចំណោម៤នាក់ដែលមកពីសាលាតែមួយ)។

ក្រោយពីបញ្ចប់ការប្រលងសិស្សពូកែទូទាំងប្រទេសរួចមក
អ្វីដែលខ្ញុំត្រូវធ្វើបន្ទាប់គឺត្រៀមប្រលងឆមាសទី២ ខ្ញុំត្រូវរៀបចំគម្រោងបន្ទាប់ដោយផ្តោតលើកការប្រលងនេះ
គឺត្រូវបុករៀនមុខវិជ្ជាអក្សរឲ្យបានច្រើនឡើង។ ក្រោយចប់ឆមាសទី ១ និងទី២ លទ្ធផលដែលខ្ញុំទទួលបានទាំងពីរឆមាសគឺល្អណាស់
ពិន្ទុមធ្យមភាគទាំងពីរឆមាស គឺបានខ្ពស់ជាងគេទូទាំងវិទ្យាល័យ។
ពិន្ទុប្រចាំឆ្នាំដែលខ្ញុំយកទៅសម្រាប់បូកជាមួយពិន្ទុបាក់ឌុប គឺខ្ញុំបានពិន្ទុកម្រិត និទ្ទេស B ពីសាលាទៅ។
ពិន្ទុប្រចាំឆ្នាំដែលខ្ញុំយកទៅសម្រាប់បូកជាមួយពិន្ទុបាក់ឌុប គឺខ្ញុំបានពិន្ទុកម្រិត និទ្ទេស B ពីសាលាទៅ។
ឆាកប្រយុទ្ធចុងក្រោយសម្រាប់ឆាកជីវិតសិស្សវិទ្យាល័យក៏ជិតចូលមកដល់ (បាក់ឌុប)។
ខ្ញុំបានប្រឹងរៀនទាំងយប់ទាំងថ្ងៃដើម្បីត្រៀម ចំពោះការប្រលងបាក់ឌុបនេះមិនថាមុខវិជ្ជា គណិត រូប គីមី ឡើយ មុខវិជ្ជា ខ្មែរ ពលរដ្ឋ ប្រវត្តិ ភូមិ... ខ្ញុំត្រៀមរួចជាស្រេច។
ខ្ញុំបានប្រឹងរៀនទាំងយប់ទាំងថ្ងៃដើម្បីត្រៀម ចំពោះការប្រលងបាក់ឌុបនេះមិនថាមុខវិជ្ជា គណិត រូប គីមី ឡើយ មុខវិជ្ជា ខ្មែរ ពលរដ្ឋ ប្រវត្តិ ភូមិ... ខ្ញុំត្រៀមរួចជាស្រេច។
នៅថ្ងៃប្រលងបាក់ឌុប ខ្ញុំធ្វើបានយ៉ាងល្អគ្រប់មុខវិជ្ជា
ជាលទ្ធផលខ្ញុំទទួលបាននិទ្ទេស B (99.843) ដែលទូទាំងស្រុកមានអ្នកបាននិទ្ទេស B តែពីរនាក់គត់គឺខ្ញុំ
និងមិត្តរបស់ខ្ញុំម្នាក់ទៀតដែលជាសិស្សពូកែទូទាំងប្រទេសលេខ៤នោះ គាត់ទទួលបាន B
(99.1+)។
*ការរៀបចំគម្រោងសិក្សាច្បាស់លាស់
នឹងនាំជោគជ័យដល់យើងមិនខាន
*សង្ឃឹមថាអត្ថបទនេះនឹងផ្តល់ប្រយោជន៍ដល់ប្អូនៗដែលជាសិស្សវិទ្យាល័យ
រក្សាសិទ្ធិដោយ៖ រៀនគណិតវិទ្យាតាមអ៊ិនធឺណែត