Wednesday, March 14, 2018

បើអ្នកខ្សោយគណិតវិទ្យា សូមអនុវត្តតាមខ្ញុំ




*យកវិញ្ញាសាបាក់ឌុបប្រលងឆ្នាំ 2015 និង 2016 មកស្រង់ចំនុចលំហាត់ដែលអ្នកមិនច្បាស់ឬមិនចេះ
-ឧទាហរណ៍ លំហាត់ទី១ ចំនួនកុំផ្លិច: តើអ្នកចេះធ្វើប្រមាណវិធី បូក ដក គុណ ចែក ចំនួនកុំផ្លិចហើយឬនៅ? តើអ្នក ស្គាល់ថាមួយណាជាផ្នែកពិត មួយណាជាផ្នែកនិម្មិតនៃចំនួនកុំផ្លិចហើយឬនៅ? បើមិនចេះសូមធ្វើតាមគម្រូក្នុងសៀវភៅមេរៀន ធ្វើឲ្យច្រើនដងរហូតដល់អ្នកចាំ និងចេះធ្វើបាន(ប្រលង២ឆ្នាំហើយចេញប្រមាណវិធីទាំងនេះ)


-តើអ្នកចេះគណនារកទម្រង់ពិជគណិត និងត្រីកោណមាត្រចំនួនកុំផ្លិចហើយឬនៅ? បើមិនទាន់ចេះទាញសៀវភៅពុម្ពមកមើលហើយរៀនធ្វើតាមឲ្យបានច្រើនដង រហូតដល់ចាំនិងយល់ពីរបៀបធ្វើ(បើអ្នកមិនទាន់ចាំមុំពិសេសត្រីកោណមាត្រ កត់រូបមន្តទាំងនោះដាក់កូនក្រដាសមួយ ទុកមើលឲ្យចាំឬបិទនៅកន្លែងដែលអ្នកចេញឬចូលឃើញវា)

-អនុវត្តន៍ដូចគ្នាចំពោះលំហាត់ក្នុងមេរៀនដទៃៗទៀត...

*កត់ចំណាំថា មេរៀនណាខ្លះចេញពេលប្រលង? លំហាត់របៀបណាខ្លះ ចេញកាលពីឆ្នាំមុនៗ? រួចរៀនធ្វើលំហាត់ប្រភេទដែលចេញនោះឲ្យបានច្រើនតាមដែលអាចធ្វើបាន។

-គ្រប់លំហាត់សុទ្ធតែមាននៅក្នុងមេរៀន បើអ្នកមិនយល់សូមមើលមេរៀនឡើងវិញ ឬសួរមិត្តភក្តិដែលចេះឲ្យជួយពន្យល់

***តើអ្នកចង់ប្រលងជាប់ឬទេ? បើចង់ប្រលងជាប់ សូមដាក់ចិត្តរៀនពីថ្ងៃនេះតទៅ !
ពីខ្ញុំ Admin #រៀនគណិតវិទ្យាតាមអ៊ិនធឺណែត