ថ្ងៃនេះ រៀនគណិតវិទ្យាតាមអិុនធឺណែត សូមនាំមកជូននូវគន្លឹះដោះស្រាយលំហាត់លីមីតរាង 0/0 ដែលជាប់រ៉ាឌីកាល់លើភាគយក ឬភាគបែង ភាគ១ ដូចខាងក្រោម៖
គន្លឹះ៖ ដើម្បីដោះស្រាយលំហាត់លីមីតរាង 0/0 ដែលជាប់រ៉ាឌីកាល់ភាគយក ឬភាគបែង យើងចាំបាច់ត្រូវ៖
- បំបាត់រ៉ាឌីកាល់ពីភាគយក ឬភាគបែង ដោយគុណនឹងកន្សោមឆ្លាស់របស់ ដោយប្រើរូបមន្ត a^2-b^2=(a-b)(a+b)
- ស្វែងរកកន្សោមស្មើសូន្យក្រោយបំបាត់រ៉ាឌីកាល់នោះ រួចសម្រួលកត្តារួមស្មើសូន្យនោះចោល
- ជំនួសតម្លៃលេខចូល ចំពោះលីមីតដែលមានរាងកំណត់
ជំហានទី១៖ ពិនិត្យមើលលំហាត់លីមីត តើវាមានរាង 0/0 ឬយ៉ាងណា ពេលយើងជួសតម្លៃលេខដែលខិតជិតចូលទៅកន្សោមលីមីត?
ជំហានទី២៖ បើឃើញថាមានរាងមិនកំណត់ 0/0 ហើយ យើងត្រូវស្វែងរកកត្តារួមដែលធ្វើឱ្យលីមីតមានរាង 0/0 នោះ

ជំហានទី៤៖ គុណកន្សោមឆ្លាស់ សម្រាប់ភាគយកដែលជាប់រ៉ាឌីកាល់
ជំហានទី៥៖បំបាត់រ៉ាឌីកាល់ពីភាគយក ដោយរូបមន្តឯកលក្ខណៈភាព (a-b)(a+b)=a^2-b^2
ជំហានទី៦៖ សម្រួលកត្តារួមស្មើសូន្យចេញ(សម្រួលភាគយក ជាមួយនឹងភាគបែង)
ជំហានទី៧៖ ជំនួសលេខចូល លីមីតដែលមានរាងកំណត់ ក្រោយសម្រួលកត្តារួមស្មើសូន្យចេញ សម្រាប់លទ្ធផល