Monday, April 2, 2018

ល្បង​ប្រាជ្ញា-ទន្សាយ​បួនក្បាល


គេ​មាន​ទន្សាយ​៤​ក្បាលដែលមានឈ្មោះ (កាកា ពីពី ឌីឌី និង​ទីទី) ២​ក្បាល​នៅ​ក្នុង​ទ្រុង ​A និង​២​ក្បាល​ទៀត​នៅ​ក្នុង​ទ្រុង​ B ដូចរូប។

ក្នុង​ចំនោម​ទន្សាយ​ទាំង​៤​ក្បាល មាន​២​ក្បាល​មាន​អាយុ​២​ឆ្នាំ និង​២​ក្បាល​ទៀត​អាយុ​១​ឆ្នាំ។
សម្ម​​តិ​កម្ម៖



  • កាកា៖និយាយថា ខ្ញុំនិង​ពីពី​មាន​អាយុ​ដូច​គ្នា។
  • ពីពី៖និយាយថា ឌីឌី​មាន​អាយុ​២​ឆ្នាំ។
  • ឌីឌី៖និយាយថា ទីទី​មាន​អាយុ​២​ឆ្នាំ។
  • ទីទី៖និយាយថា កាកា​មាន​អាយុ​២​ឆ្នាំ។

គេ​ដឹង​ទៀត​ថា សំដី​របស់​​ទន្សាយ​ណា​និយាយ​ពី​ទន្សាយ​ដែល​នៅ​ក្នុង​ទ្រុង​ជា​មួយ​គ្នា សំដី​នោះ​ជា​ការ​ពិត។
តែ​បើ​ជា​សំដី​ដែល​​និយាយ​ពី​ទន្សាយ​ដែល​នៅ​ក្នុង​ទ្រុង​ផ្សេង​គ្នា សំដី​នោះ​ជា​ការ​កុហក។
សំនួរ៖ តើ​ទន្សាយ​ កាកា ពីពី ឌីឌី និងទីទី មាន​អាយុ​ប៉ុន្មាន?