#គន្លឹះដើម្បីទទួលបានលទ្ធផលល្អសម្រាប់ការប្រឡងបាក់ឌុប៖
១. ប្រមូលវិញ្ញាសាប្រឡងឆ្នាំមុនៗ (យ៉ាងតិចពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨) គ្រប់មុខវិជ្ជា ពិសេសមុខវិជ្ជាគិតលេខ
២. អង្គុយស្រង់មេរៀនដែលធ្លាប់ចេញប្រឡង (កុំផ្លិច លីមីត អាំងតេក្រាល...) រួចរៀនធ្វើលំហាត់ទាំងនោះឱ្យអស់តាមប្រភេទមេរៀន (ឧ.លំហាត់កុំផ្លិចឆ្នាំ ២០១៤ ២០១៥...២០១៨ ចេញស្រដៀងៗ លំនាំៗគ្នា រៀនធ្វើឱ្យអស់!)
៣. ចែកម៉ោងរៀនធ្វើលំហាត់ ឬមើលមេរៀន(ស្វ័យសិក្សា) ឱ្យបានច្បាស់លាស់ ធ្វើយ៉ាងណាឱ្យអស់លំហាត់ ឬមេរៀន មុនថ្ងៃប្រឡងមកដល់ (ធ្វើតារាងកាលវិភាគរៀនប្រចាំថ្ងៃ)
៤. ពេលរៀនហាមដាក់ទូរសព្ទ័ជិតខ្លួន (បិទសម្លេង បិទ Notification បិទ internet...) ប្រហែលពិបាកធ្វើ តែបើធ្វើបាន វានឹងមិនធ្វើឱ្យខាត ពេលវេលារៀន ឬរំខានការរៀនរបស់យើងបាន
៥. នៅសល់ពេលប្រហែលជិត ៤ខែទៀត(រាប់ពីខែឧសភាទៅ) អញ្ចឹងអ្នកត្រូវលៃយ៉ាងម៉េចក៏ដោយ(យុទ្ធសាស្រ្តខ្លួនឯង) គឺត្រូវធ្វើឱ្យការរៀនខាងលើនេះទទួលបានប្រសិទ្ធភាព គុណភាព សម្រាប់ការត្រៀមប្រឡងនេះ(Ready for Exam)
៦. ថែរក្សាសុខភាពឱ្យបានល្អ (ញ៉ាំគ្រប់គ្រាន់ ញ៉ាំអាហារមានសារធាតុចិញ្ចឹមរាងកាយ សម្រាកគ្រប់គ្រាន់ លំហែកម្សាន្ត លំហាត់ប្រាណ ...)