Tuesday, December 4, 2018

ពិតដែរទេដែលគេនិយាយថា​បើគ្មានខ្សែ គ្មានលុយ​ប្រឡងចូលក្របខណ្ឌរដ្ឋមិនជាប់ទេ?



ជារៀងរាល់ឆ្នាំក្រសួងនានា បានប្រកាសជ្រើសមន្ត្រីរាជការតាមក្រសួងសាម៉ីមិនដែលខាននោះឡើយ គ្រាន់តែក្រសួងខ្លះប្រកាសជ្រើសរើសតិច ក្រសួងខ្លះប្រកាសជ្រើសរើសច្រើនប៉ុណ្ណោះ។

ការប្រកាសជ្រើសរើសមន្រ្តីរាជការតាមក្រសួងនីមួយៗ គឺត្រូវឆ្លងកាត់ការប្រឡងធ្វើតេស្ត​សមត្ថភាព​តាមជំនាញ​នានា​ពាក់ព័ន្ធនឹងក្រសួងទាំងនោះ ដើម្បីជ្រើសរើសមន្ត្រីរាជការដែលមានសមត្ថភាពបំពេញការងារដែលត្រូវនឹងជំនាញរបស់ខ្លួន។

ពីមួយឆ្នាំទៅមួយឆ្នាំបេក្ខជនដាក់ពាក្យប្រឡងតាមក្រសួងនានា គឺមានការកើនឡើងជាលំដាប់ក៏ព្រោះតែបច្ចុប្បន្ននេះប្រាក់ខែមន្ត្រីរាជការ​មានការ​កើនឡើងគួរឱ្យកត់សម្គាល់។ ជាក់ស្តែងមន្រ្តីរាជការក្របខណ្ឌ "ក" ដែលមានបរិញ្ញាបត្រឡើងទៅ ទទួលបានប្រាក់បៀវត្ស​ប្រហែលជាងមួយលាន​រៀល​ផងដែរ ដែលប្រាក់ខែនេះគឺប្រហាក់ប្រហែលនឹងប្រាក់ខែក្រុមហ៊ុនឯកជនផងដែរ តែអ្វីដែលសំខាន់គឺយើងទទួលបានក្របខណ្ឌរដ្ឋ ដែលនឹងមានបៀវត្ស​រហូត​ដល់យើងចូលនិវត្តន៍(ប្រាក់រឺត្រែត)​។

បើទោះជាមានការប្រឡងត្រឹមត្រូវ រកអ្នកមានសមត្ថភាពយ៉ាងណាក៏ដោយ ក៏នៅមានមតិពីមជ្ឈដ្ឋាននានា​លើកឡើងថា "បើគ្មានខ្សែ គ្មានលុយសូក គឺមិនអាចប្រឡងចូលក្របខណ្ឌរដ្ឋជាប់ឡើយ" តើការលើកឡើងនេះត្រឹមត្រូវដែរឬទេ?


បើក្រឡេកមើលពីអតីតកាលខ្ញុំក៏ធ្លាប់ជួប ធ្លាប់ឮពីការលើកឡើងខាងលើដែរ ហើយខ្ញុំក៏ធ្លាប់ចូលរួមប្រឡងក្របខណ្ឌរដ្ឋរបស់ក្រសួងមួយ(ប្រឡង​លើកដំបូងបំផុត កំឡុងឆ្នាំ​២០១១) ហើយការរៀបចំប្រឡងនៅពេលនោះហាក់ដូចជាបាយឡុកបាយឡមែន គឺបេក្ខជនប្រឡងចូលបន្ទប់​ដោយ​គ្មានអនុរក្សពិនិត្យមើលមុខ មើលរូបថតសោះ គឺហៅឈ្មោះចូលតែម្តង ហើយការប្រឡងពេលនោះគឺអាចសួរគ្នាបាន មើលគ្នាបានដោយអនុរក្ស​ពុំសូវយកចិត្តទុកដាក់ឡើយ។

ពេលនោះដែរ ខ្ញុំមានមិត្តភក្តិម្នាក់ដែលគាត់មានបងប្រុសធ្វើការនៅក្រសួងនោះ គាត់ព្រមទាំងបងប្អូនបង្កើតរបស់គាត់ម្នាក់ទៀតបានប្រឡងជាប់ នៅពេលនោះ​ (គាត់លួចប្រាប់ខ្ញុំថាបងគាត់ជាអ្នកជួយទើបគាត់...) ចំណែកខ្ញុំគឺដឹងខ្លួនថាពិតជាធ្លាក់តាំងពីប្រឡងចប់មកម្ល៉េះ​ព្រោះដំណើរការ ប្រឡង​ហាក់ដូចជាមិនសុក្រឹតសោះឡើយ គឺប្រឡងបង្រ្គប់កិច្ចប៉ុណ្ណោះ។

ឆ្លងកាត់តាមបទពិសោធន៍នេះមក ឆ្នាំក្រោយៗមកទៀត​ខ្ញុំក៏ឈប់ដាក់ពាក្យប្រឡងចូលក្របខណ្ឌរដ្ឋរហូត​ព្រោះខ្ញុំគិតឃើញដូចគ្រប់គ្នា​ដែល​បាន​លើកឡើងខាងលើអញ្ចឹងដែរ គឺប្រឡងមិនជាប់ឡើយបើគ្មានខ្សែ ឬគ្មានលុយ។

រហូតមកដល់ឆ្នាំ​២០១៤ ខ្ញុំសង្កេតឃើញក្រសួងមួយ(សុំលាក់ឈ្មោះ) ប្រកាសជ្រើសរើសមន្ត្រីរាជការ ដោយមានការចូលរួមអង្កេតការណ៍​ពី​ស្ថាប័ន​អង្គភាព​ប្រឆាំងអំពើពុករលួយ ខ្ញុំក៏គិតឡើងវិញថាលើកនេះទំនងដែរ សាកដាក់ពាក្យប្រឡងម្តងទៀតល៍មើល។


មែនលើកនេះ​នីតិវិធីដាក់ពាក្យប្រឡងគឺមានភាពទាន់សម័យទំនើប ដោយមានការដាក់ពាក្យដោយមិនអស់ប្រាក់ (Free) មានការស្កេនម្រាមដៃ និងថតរូបបេក្ខជនប្រឡង ដែលជាសញ្ញាបង្ហាញថាការប្រឡងនេះគឺមានការយកចិត្តទុកដាក់ខ្ពស់ជាងក្រសួងនានាដែលខ្ញុំធ្លាប់ជួបកន្លងមក។​

ចាប់ពីពេលដាក់ពាក្យរហូតដល់ពេលប្រឡង គឺដំណើរការយ៉ាងល្អ ព្រោះបេក្ខជនត្រូវស្កេនម្រាមដៃទើបអាចចូលប្រឡងបាន ហើយមួយវិញទៀត​នៅតាមតុបេក្ខជនប្រឡងនីមួយៗគឺមានបិទលេខតុ ឈ្មោះ និងរូបថតបេក្ខជនស្រាប់តែម្តង ព្រមទាំងមានមន្ត្រីអង្គភាព​ប្រឆាំងអំពើពុករលួយអង្គុយក្នុងបន្ទប់ជាមួយបេក្ខជនប្រឡងផងដែរ។ ការប្រឡងគឺមានសភាពស្ងាត់ល្អ គ្មាន​ភាពមិនប្រក្រតីណា​កើតឡើងឡើយ គឺដំណើរការ​ដោយរលូន។

ក្រោយប្រឡងចប់ បេក្ខជនទាំងអស់ព្រមទាំងខ្ញុំផងត្រូវរងចាំការប្រកាសលទ្ធផលដោយអន្ទះសារ ជាលទ្ធផលខ្ញុំប្រឡងជាប់មែន ចំណែកឯមិត្តភក្តិខ្ញុំ ៥នាក់ទៀត(រៀនថ្នាក់ជាមួយគ្នានៅសកល) ក៏ពួកគាត់ប្រឡងជាប់ដែរ ហើយខ្ញុំក៏ស្គាល់គេ ច្រើននាក់ទៀត ដែលជាសិស្សឆ្នើមៗ ក៏បានប្រឡងជាប់ជាច្រើននាក់ទៀតក្នុងពេលនោះ។

លើកនេះបង្ហាញឱ្យខ្ញុំដឹងថា ការប្រឡងរបស់ក្រសួងនេះ​គឺជ្រើសរើសអ្នកមានសមត្ថភាពពិតប្រាកដមែន ខុសពីការប្រឡងពីមុនច្រើន ដែលវាបានកែប្រែផ្នត់គំនិតរបស់ខ្ញុំដែលធ្លាប់គិតអវិជ្ជមានពីមុនមក។


ជាចុងក្រោយខ្ញុំសូមជូនយោបល់បន្ថែមសម្រាប់អ្នកចង់ប្រឡងចូលក្របខណ្ឌរដ្ឋ៖
  • សូមដាក់ពាក្យប្រឡងតាមក្រសួងដែលខ្លួនចង់ធ្វើ ដោយខិតខំស្រាវជ្រាវឯកសារប្រឡងឆ្នាំមុនៗយកមកមើល និងរៀនត្រៀមឱ្យបានល្អ
  • ប្រឹងប្រែងបង្កើនសមត្ថភាពខ្លួនឱ្យខ្លាំងឡើងដើម្បីត្រៀមខ្លួនប្រឡង 
  • សាកសួរ ឬសុំយោបល់ពីអ្នកដែលធ្លាប់ប្រឡងក្រសួងជាប់ តើត្រូវត្រៀមអ្វីខ្លះ ធ្វើអ្វីខ្លះដើម្បីប្រឡងជាប់
  • កុំគិតថាមានលុយ មានខ្សែបានប្រឡងជាប់ សំខាន់យើងត្រូវមានសមត្ថភាព
  • ដាក់ពាក្យប្រឡងឱ្យបានច្រើនក្រសួង(លើសពីបីក្រសួង) ជាប់មួយណាយកមួយណឹង ឬបើជាប់ច្រើនក្រសួងក្នុងពេលតែមួយ​ធ្វើការសម្រេចចិត្តខ្លួនឯងថាយកក្រសួងមួយណា
  • តាមដានការប្រកាសជ្រើសរើសមន្ត្រីរាជការរបស់ក្រសួងនានាឱ្យបានល្ អ(គេប្រកាសនៅពេលណា ប្រឡងនៅខែណា...)
ជូនពរឱ្យការប្រឡងចូលក្របខណ្ឌរដ្ឋតាមបណ្តាក្រសួងនានាដែលខ្លួនស្រឡាញ់​ទទួលបានជោគជ័យគ្រប់ៗគ្នា! (ពីមន្រ្តីរាជការម្នាក់)

Sunday, December 2, 2018

លទ្ធផលប្រឡងគ្រូបឋម និងមត្តេយ្យសិក្សា​២០១៨ នឹងប្រកាស​លទ្ធផល​នៅថ្ងៃណា?



ការប្រឡងគ្រូបឋម និងមត្តេយ្យសិក្សាឆ្នាំ​២០១៨ ទើបកន្លងផុតថ្មីៗនេះ អ្វីដែលបេក្ខជនអន្ទះសារចង់ដឹងជាងគេនោះគឺការប្រកាសលទ្ធផល។

តើក្រសួងអប់រំនឹងប្រកាសលទ្ធផលនៅថ្ងៃណា? ប្រកាសនៅកន្លែងណា? ខ្ញុំចង់មើលលទ្ធផល online បានដែរឬទេ?

ជាទូទៅតាមការសង្កេតរបស់ខ្ញុំរៀងរាល់ឆ្នាំ មិនថាលទ្ធផលប្រឡងគ្រូមធ្យម ឬគ្រូបឋម និងមត្តេយ្យសិក្សាឡើយ គឺការប្រកាសលទ្ធផល​នឹងធ្វើ​ឡើង​នៅក្នុងកំឡុងពេល ២សប្តាហ៍ក្រោយប្រឡងរួច។

បើតាមការប៉ាន់ស្មានលទ្ធផលអាចនឹងប្រកាសនៅថ្ងៃទី១៤ ឬទី១៥​ ខែធ្នូ ឆ្នាំ២០១៨ នេះតែម្តង ប៉ុន្តែយើងរងចាំមើលការផ្សាយផ្លូវការរបស់ក្រសួងអប់រំផងដែរ ព្រោះការប្រកាសលទ្ធផលនឹងប្រកាលបានលឿន​បើការ​ធ្វើអត្រាកំណែរលូនចប់មុនពេលកំណត់។

ចំពោះការប្រកាសលទ្ធផលវិញគឺ​ក្រសួងអប់រំ នឹងធ្វើការប្រកាសលទ្ធផលតាម៖
  • ​ទំព័រ Facebook ផ្លូវការ​​របស់​​​ក្រសួង​​អប់រំ យុវជន​និង​កីឡា​(MoEYS Cambodia​)​ 
  • សាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យ​មជ្ឈឹម (ជិតស្តុបចំការមន)
  • បិទផ្សាយនៅតាមមណ្ឌលប្រឡងនីមួយៗ


អញ្ចឹងមានតែរងចាំថ្ងៃប្រកាសលទ្ធផលនេះមកដល់ ហើយជូនពរខ្លួនឯង(បេក្ខជនប្រឡង) ឱទទួលជោគជ័យដូចបំណង។

សូមរងចាំតាមដានតាមរយៈទំព័រនេះ admin ​នឹងធ្វើការ update ព័ត៌មានទាក់ទនងនឹងការ​ប្រកាស​លទ្ធផលប្រឡងគ្រូបឋម ​និងមត្តេយ្យសិក្សា
ឆាប់ៗនេះ។

Saturday, December 1, 2018

អត្រាកំណែ​ប្រឡងគ្រូបឋម និងមត្តេយ្យសិក្សា ឆ្នាំ​២០១៨

ក្រោយប្រឡងគ្រូបឋមកាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨ មក ប្អូនៗដែលជាបេក្ខជនប្រាកដជាអន្ទះសាររងចាំមើលកំណែដើម្បីពិនិត្យ​មើល​ថាខ្លួនធ្វើត្រូវបានកម្រិតណា។

ខាងក្រោមនេះគឺជាកំណែក្រៅផ្លូវការដោយលោកគ្រូ ហៃ ប៉ាហ៊ិន (បង្រៀននៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ) ដែលទើបនឹង​ធ្វើកំណែ​ហើយថ្មីៗនេះ។

១. ផ្នែកប្រធានវិញ្ញាសា៖

២. ផ្នែកដំណោះស្រាយ៖








ក្រោយពិនិត្យមើលដំណោះស្រាយខាងលើនេះ តើប្អូនៗជាបេក្ខជនធ្វើត្រូវបានប៉ុន្មានភាគរយដែរ?

ជូនពរប្អូនៗឱ្យទទួលបានលទ្ធផលល្អ ប្រឡងជាប់គ្រប់ៗគ្នា​ ហើយរងចាំលទ្ធផល​ដែលនឹងប្រកាសក្នុងពេលឆាប់ៗនេះ។

វិញ្ញាសាគណិតវិទ្យា​ប្រឡងគ្រូបឋម និងមត្តេយ្យសិក្សា ២០១៨

ការប្រឡងគ្រូបឋម និងមត្តេយ្យសិក្សា ដែលបានប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨ នេះ គឺទើបកន្លងទៅថ្មីៗនេះ ហើយមានសិស្សជាច្រើន​បាននិយាយពីវិញ្ញាសាគណិតដែលចេញប្រឡង ដោយសិស្សខ្លះលើកឡើងថាចេញស្រួល ចំណែកសិស្សខ្លះថាចេញពិបាក។

តើវិញ្ញាសាគណិតប្រឡងគ្រូបឋម និងមត្តេយ្យសិក្សានេះ ពិតជាពិបាកមែនឬ? ដើម្បីបំបាត់ចម្ងល់នេះ សូមពិនិត្យមើល​វិញ្ញាសាគណិតវិទ្យាប្រឡងគ្រូបឋម និងមត្តេយ្យសិក្សាដូចមានក្នុងរូបខាងក្រោមនេះ។



ចំពោះ admin វិញ្ញាសាប្រឡងនេះគឺចេញមកមិនសូវពិបាកទេ គឺកម្រិតប្រហាក់ប្រហែលនឹងលំហាត់បាក់ឌុបប៉ុណ្ណោះ គ្រាន់តែមានលំហាត់ខ្លះចេញមកដាក់លេខច្រើនខ្ទង់ពេក(លំហាត់ទី៤) ដែលធ្វើឱ្យសិស្សចំណាយពេលច្រើនក្នុងការធ្វើលំហាត់បែប​ប្រព័ន្ធសីមីការនេះ។

ចំពោះលំហាត់លីមីត លំហាត់អាំងតេក្រាលចេញមកស្រដៀងនឹងលំហាត់បាក់ឌុបទើបប្រឡងថ្មីៗ ចំណែក​លំហាត់អនុគមន៍ចេញដូច លំហាត់ថ្នាក់វិទ្យាសាស្រ្តសង្គម លំហាត់ធរណីមាត្រក្នុងលំហរ ចេញមកស្រួលៗសួរតាមលំដាប់។

ចំពោះលំហាត់កុំផ្លិចចេញមកគ្រាន់បើបន្តិច ដែលសិស្សចាប់ពីកម្រិតមធ្យមឡើងទៅអាចធ្វើបានផងដែរ។
តើប្អូនៗដែលទើបប្រឡងហើយ ធ្វើបានច្រើនឬទេ? ត្រូវបានច្រើនឬទេ?




Tuesday, April 3, 2018

ទាញយក-កញ្ចប់វិញ្ញាសា និងអត្រាកំណែផ្លូវការ គណិតវិទ្យា​​បាក់ឌុប ​ឆ្នាំ​២០១៧-ថ្នាក់វិទ្យាសាស្រ្តសង្គម


ថ្ងៃនេះក្រុមការងារយើង​បាន​រៀបចំនូវវិញ្ញាសា និងអត្រាកំណែគណិតិវិទ្យាប្រឡង​ប្រឡងបាក់ឌុប ឆ្នាំ ២០១៧ ថ្នាក់វិទ្យាសាស្រ្តសង្គម ជូនប្អូនៗសម្រាប់ជាឯកសារស្រាវជ្រាវ ក៏ដូចជាឯកសារត្រៀមសម្រាប់ការប្រឡងនៅថ្ងៃខាងមុខៗឆាប់នេះៗ។

ទាញយក-កញ្ចប់វិញ្ញាសា និងអត្រាកំណែផ្លូវការ គណិតវិទ្យា​​បាក់ឌុប ​ឆ្នាំ​២០១៧-ថ្នាក់វិទ្យាសាស្រ្ត


ថ្ងៃនេះក្រុមការងារយើង​បាន​រៀបចំនូវវិញ្ញាសា និងអត្រាកំណែគណិតិវិទ្យាប្រឡង​ប្រឡងបាក់ឌុប ឆ្នាំ ២០១៧ ថ្នាក់វិទ្យាសាស្រ្តពិត ជូនប្អូនៗសម្រាប់ជាឯកសារស្រាវជ្រាវ ក៏ដូចជាឯកសារត្រៀមសម្រាប់ការប្រឡងនៅថ្ងៃខាងមុខៗឆាប់នេះៗ។

Monday, April 2, 2018

ទាញយក-កញ្ចប់វិញ្ញាសា និងអត្រាកំណែគណិតវិទ្យាប្រឡងឆមាសនិង​បាក់ឌុប​ពីឆ្នាំ ២០០២ ដល់ ២០១៦

ថ្ងៃនេះក្រុមការងារយើង​បាន​រៀបចំនូវវិញ្ញាសា និងអត្រាកំណែគណិតិវិទ្យាប្រឡងឆមាស និងប្រឡងបាក់ឌុប ចាប់តាំងពីឆ្នាំ ២០០២ ដល់ឆ្នាំ ២០១៦ ជូនប្អូនៗសម្រាប់ជាឯកសារស្រាវជ្រាវ ក៏ដូចជាឯកសារត្រៀមសម្រាប់ការប្រឡងនៅថ្ងៃខាងមុខៗឆាប់នេះ។

វិញ្ញាសាត្រូវបានរៀបចំដោយផ្នែកគឺ៖